ដោយមានការផ្តល់មូលនិធិពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈ អង្គការសុខភាពគ្រួសារអន្តរជាតិ ៣៦០ (FHI360) អង្គការអមរា បានបង្កើតកម្មវិធី “ពន្លឺសេវាមូលដ្ឋាន” ក្នុងគោលបំណងពង្រីកវិសាលភាពនៃការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ រួមមាន៖
1. ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋឲ្យទទួលបានព័ត៌មានអំពីសេវាសាធារណៈ សិទ្ធិនិងស្តង់ដារសេវា និងការបើកចំហថវិកានៅរដ្ឋបាលឃុំ/សង្កាត់ នៅមណ្ឌលសុខភាព និងនៅសាលារៀន។
2. លើកកម្ពស់តម្លាភាព និងការឆ្លើយរបស់ រដ្ឋបាលឃុំ/សង្កាត់ មណ្ឌលសុខភាព និងសាលារៀន។
3. លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តសកម្មភាពគណនេយ្យសង្គម និងដំណើរការប័ណ្ណដាក់ពិន្ទុសហគមន៍ ក៏ដូចជាការពិនិត្យតាមដានលើការផ្តល់សេវាសាធារណៈ។
តាមរយៈកម្មវិធីនេះ លោកអ្នកនឹងទទួលបានព័ត៌មានតាមប្រភេទសេវា រួមមាន៖
• វីដេអូខ្លីៗ
• ព័ត៌មានទទួលបានពីរដ្ឋបាលសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា
• ផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម
• យន្តការបណ្តឹងតវ៉ា ដែលលោកអ្នកអាចផ្តល់មតិយោបល់ជុំវិញការបំពេញការងាររបស់អ្នកផ្តល់សេវា។
សូមលោកអ្នករីករាយជាមួយនឹងការប្រើប្រាស់កម្មវិធី “ពន្លឺសេវាមូលដ្ឋាន”។ សូមអរគុណ។
ផលិតនិងគាំទ្របច្ចេកទេសដោយ
កម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមជំនួយសប្បុរសរបស់ប្រជាពលរដ្ឋអាមេរិចតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិច ដើម្បីអភិវឌ្ឍន៏អន្តរជាតិ (USAID)។ ខ្លឹមសារក្នុងកម្មវិធីនេះ គឺជាការទទួលខុសត្រូវរបស់អ្នកផលិត និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឬរដ្ឋាភិបាលសហរដ្ឋអាមេរិចឡើយ។